ព្រះត្រៃបិដក ភាគ ២៥

 ​[​១៦០​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ឧបមា​ទី៣ដទៃទៀត​ ​មិនជា​ទី​អស្ចារ្យ​ប៉ុន្មាន​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​ក្នុង​កាលមុន​ ​ក៏​ប្រាកដ​ឡើង​ ​ដល់​តថាគត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​កំណាត់ឈើ​ស្ងួត​ ​អស់​សម្ងួត​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​ ​មាន​បុរស​កាន់​យក​ឈើ​ពំនួតភ្លើង​ខាងលើ​ដើរមក​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​នោះ​ ​អាច​កាន់​យក​ពំនួតភ្លើង​ខាងលើ​ ​មក​ពួតគ្នា​ ​នឹង​កំណាត់ឈើ​ស្ងួត​ឯណោះ​ ​ដែល​ជា​ឈើ​អស់​សម្ងួត​ ​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​ ​តើ​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​បាន​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​កំណាត់ឈើ​ឯណោះ​ ​ជា​ឈើស្ងួត​ ​អស់​សម្ងួត​ ​ទាំង​ឈើ​នោះ​ ​ក៏​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​រឿង​នេះ​ ​មាន​ឧបមេយ្យ​ដូចជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ដោយ​កាយ​ផង​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636872330938432633
ទៅកាន់ទំព័រ៖