ព្រះត្រៃបិដក ភាគ ២៥

​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​សេចក្តី​ស្នេហា​ក្នុង​កាម​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​កាម​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម​ ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាម​ទាំងឡាយ​ណា​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ជាដើម​នោះ​ ​ក៏​សាបសូន្យ​ស្រឡះ​ ​ស្ងប់​រម្ងាប់​ស្រឡះ​ ​ក្នុងចិត្ត​ផង​ ​បើទុកជា​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ទទួល​នូវ​វេទនា​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​គួរ​ ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដ៏​ប្រសើរ​ពិត​ ​ឬ​បើទុកជា​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​មិន​ទទួល​នូវ​វេទនា​ ​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ទេ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​គង់តែ​គួរ​ ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដ៏​ប្រសើរ​ពិត​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​នេះ​ជា​សេចក្តី​ឧបមា​ទី៣​ ​មិនជា​ទី​អស្ចារ្យ​ប៉ុន្មាន​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​ក្នុង​កាលមុន​ ​ក៏​ប្រាកដ​ឡើង​ ​ដល់​តថាគត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ឧបមា​ ​ទាំង៣នេះឯង​ ​មិនជា​ទី​អស្ចារ្យ​ប៉ុន្មាន​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​ក្នុង​កាលមុន​ ​ក៏​ប្រាកដ​ឡើង​ដល់​តថាគត​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636872331169925874
ទៅកាន់ទំព័រ៖