ព្រះត្រៃបិដក ភាគ ២៥

​ញើស​ក៏​ហូរចេញ​អំពី​ក្លៀក​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​ ​មិនបាន​ធូរ​ថយ​ទេ​ ​សតិ​របស់​តថាគត​ ​តម្កល់​ខ្ជាប់​ ​មិនបាន​ភ្លេច​ ​ឯ​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​សេចក្តី​ព្យាយាម​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​ ​ក៏​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​។​
 [​១៦២​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចំរើន​នូវ​អ​ប្បា​នក​ជ្ឈាន​ ​(​ឈាន​សម្រេច​ដោយ​មិន​មាន​ខ្យល់​ដង្ហើមចេញ​ចូល​)​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ក៏​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ ​និង​ច្រមុះ​ហើយ​ ​ខ្យល់​ដែល​ចេញ​អំពី​រន្ធត្រចៀក​ ​ក៏​មាន​សំឡេង​ឮខ្លាំង​។​ ​ដូចជា​ស្នប់​របស់​ជាង​លោហៈ​ ​កាលបើ​គេ​សប់​ ​ក៏​មាន​សំឡេង​ឮខ្លាំង​ ​យ៉ាងណាមិញ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​អំពី​មាត់​ ​និង​ច្រមុះ​ហើយ​ ​ខ្យល់​ដែល​ចេញ​មក​អំពី​រន្ធត្រចៀក​ ​ក៏​មាន​សំឡេង​ឮខ្លាំង​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636872331553297801
ទៅកាន់ទំព័រ៖