ព្រះត្រៃបិដក ភាគ ២៥

​ក៏​វះ​អារ​នូវ​ផ្ទៃ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​គោ​ឃាតកៈ​ ​(​អ្នកសម្លាប់​គោ​)​ ​ក្តី​ ​កូនសិស្ស​របស់​គោ​ឃាតកៈ​ក្តី​ ​ដែល​ឈ្លាសវៃ​ ​វះ​អារ​នូវ​ផ្ទៃ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​យ៉ាងណាមិញ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ ​អំពី​ច្រមុះ​ ​និង​រន្ធត្រចៀក​ហើយ​ ​ខ្យល់ខ្លាំង​ ​ក៏​វះ​អារ​នូវ​ផ្ទៃ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិនបាន​ធូរ​ថយ​ទេ​ ​សតិ​របស់​តថាគត​ ​តម្កល់​ខ្ជាប់​ ​មិនបាន​ភ្លេច​ ​ឯ​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​សេចក្តី​ព្យាយាម​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​ ​ក៏​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​។​
 [​១៦៦​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចំរើន​នូវ​អ​ប្បា​នក​ជ្ឈាន​តទៅទៀត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ឯង​ ​ក៏​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​រន្ធត្រចៀក​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ ​អំពី​ច្រមុះ​ ​និង​រន្ធត្រចៀក​ហើយ​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636872332430427970
ទៅកាន់ទំព័រ៖