ព្រះត្រៃបិដក ភាគ ២៥
មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើអាត្មាអញ ប្តេជ្ញាខ្លួនថា ជាអ្នកអត់អាហារទាំងអស់ផង ពួកទេវតានេះឯង គប្បីបញ្ចូលឱជារសទិព្វ តាមរណ្តៅនៃរោមអាត្មាអញផង ឯអាត្មាអញ គប្បីញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយឱជារសនោះផង អំពើទាំង៣នោះ ជាអំពើកុហក របស់អាត្មាអញ។ ម្នាលភារទ្វាជៈ តថាគតនោះ ក៏ពោលហាមឃាត់ទេវតាទាំងនោះថា កុំឡើយ។
[១៦៨] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ តថាគត ក៏បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ កាលបើតថាគត បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយ
ID: 636872333006540922
ទៅកាន់ទំព័រ៖