ព្រះត្រៃបិដក ភាគ ២៥

​ក៏​ស្វិត​ស្រពោន​ ​យ៉ាងណាមិញ​ ​ស្បែក​ក្បាល​ ​របស់​តថាគត​ ​លុះ​អាហារ​តិច​នោះ​ ​ពាល់ត្រូវ​ហើយ​ ​ក៏​ស្វិត​ស្រពោន​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ស្បែក​ពោះ​ ​ក៏​ចាប់​ត្រូវ​ឆ្អឹងខ្នង​ទៅវិញ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ឆ្អឹងខ្នង​ ​ក៏​ចាប់​ត្រូវ​ស្បែក​ពោះ​ទៅវិញ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ស្បែក​ពោះ​តថាគត​ ​ជាប់គ្នា​នឹង​ឆ្អឹងខ្នង​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​គិតថា​ ​អាត្មាអញ​ ​នឹង​បន្ទោបង់​នូវ​វច្ចៈ​ក្តី​ ​នូវ​ទឹកមូត្រ​ក្តី​ ​ក៏​ដួលផ្កាប់មុខ​ចុះ​ ​ក្នុង​ទីនោះ​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ថ្នាក់ថ្នម​កាយ​នេះ​ ​ហើយ​បបោសអង្អែល​ខ្លួន​ដោយដៃ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាល​តថាគត​ ​បបោសអង្អែល​ខ្លួន​ដោយដៃ​ ​ឯ​រោម​ ​មាន​ឫស​ស្អុយ​ ​ក៏​ធ្លាក់ចុះ​អំពី​កាយ​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មនុស្ស​ទាំងឡាយ​ ​បានឃើញ​តថាគត​ហើយ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មាន​សម្បុរ​ខ្មៅ​។​ ​តែ​មនុស្ស​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនមែន​ខ្មៅ​ទេ​ ​ព្រះសមណគោតម​ ​មាន​សម្បុរ​សណ្តែកបាយ​។​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636872333382272413
ទៅកាន់ទំព័រ៖