ព្រះត្រៃបិដក ភាគ ២៥

​កំណត់​ត្រឹមនេះ​ ​មិន​ហួស​អំពី​នេះ​ឡើយ​។​ ​ចំណែក​តថាគត​ ​ក៏​នៅតែ​មិនបាន​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​អាច​កំចាត់​បង់​ ​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​ដោយ​អំពើ​កម្រ​ ​ដ៏​ក្តៅក្រហាយ​នេះ​ឡើយ​ ​ទើប​គិតថា​ ​ប្រហែលជា​មានផ្លូវ​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ទេ​ដឹង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ឃើញ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ធ្លាប់​អង្គុយ​នៅក្នុង​ម្លប់​ដើម​ព្រីង​ ​ដែល​ត្រជាក់​ ​ក្នុង​ការងារ​របស់​សក្យៈ​ជា​បិតា​ ​ក៏បាន​ស្ងាត់​ចាក​កាម​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បានសម្រេច​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​ក៏​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​ប្រហែលជា​ផ្លូវ​នុ៎ះឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ទេ​ដឹង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មានវិញ្ញាណ​ ​រឭក​តាម​នូវ​សតិ​ថា​ ​ផ្លូវ​នុ៎ះឯង​ ​ទើប​ជា​ផ្លូវ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636872333807656743
ទៅកាន់ទំព័រ៖