ព្រះត្រៃបិដក ភាគ ២៥

​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ពិត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សុខ​ណា​ ​ក្រៅអំពី​កាម​ទាំងឡាយ​ ​ក្រៅអំពី​អកុសលធម៌​ទាំងឡាយ​ ​អាត្មាអញ​ ​ខ្លាច​សេចក្តី​សុខ​នោះ​ដែរ​ឬ​ហ្ន៎​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ឃើញ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​សុខ​ណា​ ​ក្រៅអំពី​កាម​ទាំងឡាយ​ ​ក្រៅអំពី​អកុសលធម៌​ទាំងឡាយ​ ​អាត្មាអញ​ ​មិន​ខ្លាច​សេចក្តី​សុខ​នោះ​ឡើយ​។​ ​
 [​១៧០​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ដែល​មាន​កាយ​ ​ដល់​នូវ​ការ​ស្គាំងស្គម​ក្រៃពេក​ ​យ៉ាងនេះ​ ​មិន​ងាយ​នឹង​បាន​សេចក្តី​សុខ​នោះ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​បរិភោគ​អាហារ​ជា​ឱឡារិក​ ​គឺ​បាយ​ ​និង​នំ​ ​ឲ្យ​ពេញលេញ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ឯង​ ​ក៏បាន​បរិភោគ​អាហារ​ឱឡារិក​ ​គឺ​បាយ​ ​និង​នំ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ៥រូប​ ​តាម​មក​បម្រើ​តថាគត​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​នឹង​ត្រាស់​ដឹង​ធម៌​ណា​ ​មុខ​ជា​នឹង​ប្រាប់​ធម៌​នោះ​ ​ដល់​យើង​ទាំងឡាយ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលណា​ ​បើ​តថាគត​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636872334017968772
ទៅកាន់ទំព័រ៖