ព្រះត្រៃបិដក ភាគ ២៥

​បាន​បរិភោគ​អាហារ​ឱឡារិក​ ​គឺ​បាយ​ ​និង​នំ​ហើយ​ ​កាលនោះ​ ​ភិក្ខុ​ទាំង៥រូប​នោះ​ ​នឿយណាយ​ចាក​តថាគត​ ​ក៏​នាំគ្នា​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ល្មោភ​ ​សាបសូន្យ​ ​ចាក​សេចក្តី​ព្យាយាម​ ​វិល​មក​ដើម្បី​សេចក្តី​ល្មោភ​វិញ​ហើយ​។​ ​
 [​១៧១​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​លុះ​តថាគត​នោះ​ ​បរិភោគ​អាហារ​ឱឡារិក​ ​មាន​កំឡាំង​ហើយ​ ​ក៏​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បានសម្រេច​បឋមជ្ឈាន​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​តថាគត​ ​បានសម្រេច​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើត​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​តថាគត​ ​មានចិត្ត​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ដឹងខ្លួន​ផង​ ​បាន​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយ​ទាំងឡាយ​ ​សរសើរ​នូវ​បុគ្គល​នោះ​ថា​ ​បុគ្គល​ដែល​បាន​នូវ​តតិយជ្ឈាន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​សម្រេច​នូវ​តតិយជ្ឈាន​នោះ​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636872334240371493
ទៅកាន់ទំព័រ៖