ព្រះត្រៃបិដក ភាគ ២៥

​គ្រានោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ហៅ​ឧត្តរ​មាណព​មក​ថា​ ​នែ​បា​ឧត្តរ​ ​ព្រះសមណគោតម​នេះ​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​ស្តេច​មកកាន់​ចារិក​ ​ក្នុង​ដែន​វិទេហៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​ឯ​កិត្តិសព្ទ​ល្អ​ ​នៃ​ព្រះសមណគោតម​ ​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុះសាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ ​ដោយ​ប្រពៃ​។​បេ​។​ ​ក៏​ការបាន​ចួប​ប្រទះ​ ​នូវ​ព្រះអរហន្ត​ ​មាន​សភាព​ដូច្នោះ​ ​ជា​ការ​ប្រពៃ​ពេក​ណាស់​ ​នែ​បា​ឧត្តរៈ​ ​អ្នក​ចូរ​មក​ ​ចូរ​អ្នក​ចូល​ទៅ​រក​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ដឹង​នូវ​ព្រះសមណគោតម​ថា​ ​កិត្តិសព្ទ​នៃ​ព្រះសមណគោតម​ ​ដ៏​ចំរើន​នោះ​ ​ខ្ចរខ្ចាយ​សុះសាយ​ទៅ​ ​មាន​ដោយ​ប្រការ​ដូច្នោះ​មែ​ឬ​ ​ឬថា​មិនមែន​ដោយ​ប្រការ​ដូច្នោះ​ទេ​ ​មួយទៀត​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ជា​បុគ្គល​ប្រាកដ​ដូច្នោះ​មែន​ឬ​ ​ឬថា​មិនមែន​ជា​បុគ្គល​ប្រាកដ​ដូច្នោះ​ទេ​ ​យើង​នឹង​ប្រើ​អ្នក​ ​ឲ្យ​ទៅ​មើល​ព្រះ​គោតម​ដ៏​ចំរើន​នោះ​។​ ​ឧត្តរ​មាណព​ពោល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​ធ្វើ​ម្តេច​ ​ខ្ញុំ​នឹង​ស្គាល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ថា​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636872254137169852
ទៅកាន់ទំព័រ៖