ព្រះត្រៃបិដក ភាគ ២៥

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះ​ព្រហ្មាយុ​ព្រាហ្មណ៍​។​ ​គ្រានោះ​ ​បរិស័ទ​នោះ​ ​ក៏​មាន​សេចក្តី​ស្ងើច​ ​និង​សេចក្តី​ស្ញប់ស្ញែង​ថា​ ​អើ​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​អើ​ចំឡែក​ណាស់​ហ្ន៎​ ​សមណៈ​ ​ពេញជា​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះថា​ ​ព្រហ្មាយុ​ព្រាហ្មណ៍​នេះ​ ​ជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​ ​មានយស​ ​ហើយ​ធ្វើ​នូវ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​មាន​សភាព​ដូច្នេះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ល្មម​ហើយ​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ចូរ​អង្គុយ​លើ​អាសនៈ​ ​របស់​ខ្លួន​ចុះ​ ​ព្រោះ​ចិត្ត​របស់​អ្នក​ ​ជ្រះថ្លា​នឹង​តថាគត​ហើយ​។​ ​សម័យ​នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ក្រោក​ឡើង​ ​អង្គុយ​លើ​អាសនៈ​ជា​របស់​ខ្លួន​។​
 [​១៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​អនុបុព្វីកថា​ ​ដល់​ព្រហ្មាយុ​ព្រាហ្មណ៍​ ​គឺ​ ​ទ្រង់​ប្រការ​នូវ​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​និង​ទោស​របស់​កាម​ ​ជា​ទោស​ដ៏​លាមក​ ​សៅហ្មង​ ​និង​អានិសង្ស​ ​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នីវរណធម៌​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ហើយ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636872260575958130
ទៅកាន់ទំព័រ៖