ព្រះត្រៃបិដក ភាគ ២៥

​ទាំងឡាយ​ ​ព្រះធម៌​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​តទៅ​ ​មួយទៀត​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​នូវ​ភត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​
 [​១៨​]​ ​គ្រានោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​។​ ​លុះ​រាត្រី​នោះ​កន្លងទៅ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ឲ្យ​តាក់តែង​ខាទនីយ​ ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​រួចហើយ​ ​ឲ្យ​មនុស្ស​ទៅ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​ផ្ទះ​ ​របស់​ព្រហ្មាយុ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636872261031084161
ទៅកាន់ទំព័រ៖