ព្រះត្រៃបិដក ភាគ ២៥

ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​បាន​ញុំាង​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ភិក្ខុសង្ឃ​ហាមឃាត់​ ​ដោយ​ខាទនីយ​ ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ដោយដៃ​នៃ​ខ្លួន​ ​អស់៧ថ្ងៃ​។​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ក៏​ស្តេច​ចេញទៅ​កាន់​ចារិក​ ​ក្នុង​ដែន​វិទេហៈ​។​
 [​១៩​]​ ​គ្រានោះ​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ក៏​ធ្វើ​មរណកាល​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជាច្រើន​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ធ្វើ​មរណកាល​ហើយ​ ​គតិ​របស់​គាត់​ដូចម្តេច​ ​បរលោក​ដូចម្តេច​។​
 [​២០​]​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ជា​បណ្ឌិត​ ​បាន​នូវ​ធម៌​(​១​)​ ​ព្រមទាំង​អនុ​ធម៌​(​២​)​ ​ហើយ​មិន​បាន​ញុំាង​តថាគត​ឲ្យ​លំបាក​ ​ព្រោះ​ធម៌​ជាហេតុ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​
​(​១​)​ ​បាន​ដល់​អរហត្តមគ្គ​។​ ​(​២​)​ ​បាន​ដល់​មគ្គ​ទាំង៣ខាងក្រោម​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636872261438497464
ទៅកាន់ទំព័រ៖