ព្រះត្រៃបិដក ភាគ ២៥

​សេល​សូត្រ​ ​ទី២​


 [​២១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០​ ​រូប​ ​ទ្រង់​ស្តេច​ទៅដល់​អាបណ​និគម​ ​នៃ​អង្គុត្តរា​ប​ជនបទ​។​ ​កេ​ណិ​យ​ជដិល​ ​បាន់​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​ទ្រង់​ស្តេច​មកកាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០​ ​រូប​ ​ទ្រង់​ស្តេច​មកដល់​អាបណ​និគម​ហើយ​ ​កិត្តិស័ព្ទ​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​សុះសាយ​ទៅ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​ជា​ព្រះអរហន្ត​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មាន​ព្រះ​ដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ទ្រង់​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ព្រះសមណគោតម​អង្គ​នោះ​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636872262017300570
ទៅកាន់ទំព័រ៖