ព្រះត្រៃបិដក ភាគ ២៥

​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ចំពោះ​ព្រះអង្គ​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ប្រកាស​ ​ព្រះអង្គ​ ​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ទ្រង់​ប្រកាស​ព្រហ្មចរិយៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ការបាន​ឃើញ​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​
 [​២២​]​ ​គ្រានោះ​ ​កេ​ណិ​យ​ជដិល​ ​ចូល​ទៅ​គាល់​ព្រះមានបុណ្យ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើ​ ​ដោយ​ព្រះមានបុណ្យ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះមានបុណ្យ​ ​ទ្រង់​សំដែង​ពន្យល់​កេ​ណិ​យ​ជដិល​ ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​ ​ឲ្យ​យល់​ ​(​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​)​ ​ឲ្យ​ជឿជាក់​ ​(​ក្នុង​កុសលធម៌​)​ ​ឲ្យ​សង្វាត​ ​(​ធ្វើការ​កុសល​)​ ​ឲ្យ​រីករាយ​ ​(​ដោយ​គុណ​ ​ដែល​មាន​ក្នុង​ខ្លួន​)​ ​ដោយ​ធម្មី​កថា​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​កេ​ណិ​យ​ជដិល​ ​ឲ្យ​យល់​ ​ឲ្យ​ជឿជាក់​ ​ឲ្យ​សង្វាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​កេ​ណិ​យ​ជដិល​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636872262229662716
ទៅកាន់ទំព័រ៖