ព្រះត្រៃបិដក ភាគ ២៥

​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួល​ភត្តាហារ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ ​ក្នុង​ថ្ងៃស្អែក​។​ ​កាល​បើ​កេ​ណិ​យ​ជដិល​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នឹង​កេ​ណិ​យ​ជដិល​ ​ដូច្នេះ​ថា​ ​ម្នា​លកេ​ណិយៈ​ ​ភិក្ខុសង្ឃ​មាន​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០រូប​ ​ចំណែក​អ្នក​ ​ក៏​ធ្លាប់​មាន​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ទៅ​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​មាន​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០រូប​ ​ចំណែក​ខ្លួនខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​មាន​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ ​ក៏​មែនពិត​ហើយ​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួល​ភត្តាហារ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ ​ក្នុង​ថ្ងៃស្អែក​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កេ​ណិ​យ​ជដិល​ ​ជា​គំរប់​ពីរ​ដង​ ​ដូច្នេះ​ថា​ ​ម្នា​លកេ​ណិយៈ​ ​ភិក្ខុសង្ឃ​មាន​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០រូប​ ​ចំណែក​អ្នក​ ​ក៏​ធ្លាប់​មាន​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ទៅ​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​ក្រាបបង្គំទូល​ព្រះមានបុណ្យ​ ​ជា​គំរប់​បីដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​មាន​ច្រើន​ ​ចំនួន​ភិក្ខុ​ ​១.២៥០រូប​ ​ចំណែកខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​មាន​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ ​ក៏​ពិតមែនហើយ​ ​តែបើ​ទុកជា​ដូច្នោះ​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636872262430074179
ទៅកាន់ទំព័រ៖