ព្រះត្រៃបិដក ភាគ ២៥

​ទូន្មាន​បាន​ ​ទ្រង់​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ខ្ញុំ​បាន​និមន្ត​ព្រះសមណគោតម​ ​អង្គ​នោះ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ ​ដើម្បី​ភត្តកិច្ច​ ​ក្នុង​ថ្ងៃស្អែក​។​ ​សេល​ព្រាហ្មណ៍​ ​សួរ​ថា​ ​ម្នា​លកេ​ណិ​យៈ​ដ៏​ចម្រើន​ ​អ្នក​និយាយ​ថា​ ​ព្រះពុទ្ធ​ឬ​។​ ​កេ​ណិ​យ​ជដិល​ ​ឆ្លើយ​ថា​ ​បពិត្រ​លោក​សេ​លៈ​ដ៏​ចម្រើន​ ​ខ្ញុំ​និយាយ​ថា​ ​ព្រះពុទ្ធ​។​ ​សេល​ព្រាហ្មណ៍​ ​សួរ​ថា​ ​ម្នា​លកេ​ណិ​យៈ​ដ៏​ចម្រើន​ ​អ្នក​និយាយ​ថា​ ​ព្រះពុទ្ធ​ឬ​។​ ​កេ​ណិ​យ​ជដិល​ ​ឆ្លើយ​ថា​ ​បពិត្រ​លោក​សេ​លៈ​ដ៏​ចំរើន​ ​ខ្ញុំ​និយាយ​ថា​ ​ព្រះពុទ្ធ​។​ ​លំដាប់នោះ​ ​សេល​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សូរសព្ទ​បែបនេះ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​ ​ពាក្យ​ថា​ ​ព្រះពុទ្ធ​ ​ដូច្នេះ​ ​មាន​មក​ក្នុង​មន្ត​ ​របស់​យើង​ថា​ ​មហាបុរស​ ​ដែល​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​៣២ប្រការ​ ​តែង​មាន​គតិ​ ​២យ៉ាង​ ​ជា​ប្រាកដ​ ​មិនមែន​ដទៃ​ឡើយ​ ​គឺថា​ ​បើ​នៅ​គ្រប់គ្រង​ផ្ទះ​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ជា​ធម្មិក​ធម្មរាជ​ ​គ្រប់គ្រង​ផែនដី​ ​ដែល​មាន​សមុទ្រ​ទាំង៤​ ​ជា​ព្រំប្រទល់​ ​ជា​ស្តេច​ឈ្នះ​សង្គ្រាម​ ​ដល់​នូវ​សេចក្តី​មាំមួន​ ​ក្នុង​ជនបទ​ ​ប្រកបដោយ​រ័តន៍​ទាំង៧ប្រការ​ ​មហាបុរស​នោះ​ ​រមែង​មាន​រ័តន៍​ ​ទាំង៧ប្រការ​នេះ​ ​គឺ​ចក្ករ័តន៍​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636872263242560651
ទៅកាន់ទំព័រ៖