ព្រះត្រៃបិដក ភាគ ២៥

​ហត្ថិ​រ័តន៍​ ​អស្សរ័តន៍​ ​មណិ​រ័តន៍​ ​ឥត្ថីរ័តន៍​ ​គហបតិ​រ័តន៍​ ​និង​បរិនាយក​រ័តន៍​ ​ជា​គំរប់៧​ ​មួយទៀត​ ​មហាបុរស​នោះ​ ​មាន​រាជបុត្រ​ច្រើន​ ​ជាង​ពាន់​ ​ជា​បុត្រ​ដ៏​ក្លៀវក្លា​ ​មាន​សភាព​ជា​អ្នក​ប្រកបដោយ​ព្យាយាម​ ​អាច​ញាំញី​ ​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន​ ​មហាបុរស​នោះ​ ​ត្រួតត្រា​ ​នូវ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ ​ដោយ​ធម៌​ ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ​គ្រឿង​សស្ត្រា​ឡើយ​ ​បើ​មហាបុរស​នោះ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​មាន​ដំបូល​ ​គឺ​កិលេស​បើក​ហើយ​ ​ម្នា​លកេ​ណិ​យៈ​ដ៏​ចំរើន​ ​ចុះ​ឥឡូវនេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​នៅឯណា​។​
 [​២៤​]​ ​កាលបើ​សេល​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ហើយ​ ​កេ​ណិ​យ​ជដិល​ ​លើកដៃ​ខាងស្តាំ​ឡើង​ ​និយាយប្រាប់​សេល​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​សេ​លៈ​ដ៏​ចម្រើន​ ​ព្រះអង្គ​គង់នៅ​ឯ​ជួរ​ព្រៃ​ ​មាន​ពណ៌​ខៀវ​ៗ​ឯណោះ​។​ ​លំដាប់នោះ​ ​សេល​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានបុណ្យ​ ​ជាមួយនឹង​ពួក​មាណព​ជំទង់​ ​៣០០នាក់​។​ ​ទើប​សេល​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636872263438321847
ទៅកាន់ទំព័រ៖