ព្រះត្រៃបិដក ភាគ ២៥

 ​[​២៥​]​ ​គ្រានោះ​ ​ព្រះមានបុណ្យ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេល​ព្រាហ្មណ៍​នេះ​ ​ឃើញ​មហាបុរិសលក្ខណៈ​ ​ទាំង៣២ប្រការ​ ​របស់​តថាគត​ ​ដោយ​ច្រើន​ ​លើកលែងតែ​មហាបុរិសលក្ខណៈ​ ​២ប្រការ​ ​ប៉ុណ្ណោះ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិនអស់ចិត្ត​ ​មិន​ជ្រះថ្លា​ស៊ប់​ ​ក្នុង​មហាបុរិសលក្ខណៈ​ ​ទាំង២ប្រការ​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​ជិវ្ហា​ដ៏​ល្មម១​។​ ​ទើប​ព្រះមានបុណ្យ​ ​សំដែង​នូវ​ឥទ្ធានុភាព​ ​មាន​សភាព​ដូច្នោះ​ ​ឲ្យ​សេល​ព្រាហ្មណ៍​ ​បានឃើញ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ដែល​ឋិតនៅ​ក្នុង​ស្រោម​របស់​ព្រះអង្គ​។​ ​លំដាប់ពីនោះ​មក​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លៀន​ព្រះ​ជិវ្ហា​ ​ឲ្យ​ទៅ​ដដុស​នឹង​រន្ធ​ព្រះកាណ៌​ទាំងពីរ​ផង​ ​ឲ្យ​ទៅ​ដដុស​នឹង​រន្ធ​ព្រះនាសិក​ទាំងពីរ​ផង​ ​មិន​តែប៉ុណ្ណោះ​ ​ទ្រង់​បញ្ចេញ​ព្រះ​ជិវ្ហា​ ​ទៅ​បាំង​មណ្ឌល​ ​នៃ​ព្រះ​នលាដ​ទាំងអស់​ផង​។​
 [​២៦​]​ ​គ្រានោះ​ ​សេល​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​ទាំង៣២ប្រការ​ ​ពេញលេញ​ ​ឥត​ខ្វះខាត​មែនហើយ​ ​តែ​អាត្មាអញ​ ​មិនទាន់​ស្គាល់​ព្រះសមណគោតម​នោះ​ ​ថា​ជា​ព្រះពុទ្ធ​ ​ឬមិន​មែន​ជា​ព្រះពុទ្ធ​នៅ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636872263809453075
ទៅកាន់ទំព័រ៖