ព្រះត្រៃបិដក ភាគ ២៥
ឡើយទេ អាត្មាអញ គ្រាន់តែបានឮពាក្យនុ៎ះ អំពីសំណាក់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ ចាស់ទុំ ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា មានក្នុងលោក កាលបើមានគេសរសើរគុណរបស់ព្រះអង្គ ព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ រមែងធ្វើនូវខ្លួន (របស់ព្រះអង្គ) ឲ្យជាក់ច្បាស់ បើដូច្នោះ គួរតែអាត្មាអញ សរសើរព្រះសមណគោតម ដោយគាថាទាំងឡាយ ដ៏សមគួរក្នុងទីចំពោះព្រះភក្ត្រព្រះអង្គ។ លំដាប់នោះ សេលព្រាហ្មណ៍ និយាយសរសើរ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា
បពិត្រព្រះមានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់ និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋា សស្អាត ទ្រង់ប្រកបដោយសេចក្តីព្យាយាម មហាបុរិសលក្ខណៈទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយ របស់ព្រះអង្គ យ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រ
ID: 636872264020165127
ទៅកាន់ទំព័រ៖