ព្រះត្រៃបិដក ភាគ ២៥

​ស្រស់បស់​ ​មាន​ព្រះ​អង្គាវយវៈ​ត្រង់​ ​ដូចជា​អង្គ​ព្រហ្ម​ ​មាន​ព្រះ​រស្មី​ ​មាន​ព្រះ​ញាណ​ដ៏​ល្អ​ ​ទ្រង់​ខ្លាច​ភ័យ​ក្នុង​សង្សារវដ្ត​ ​ទ្រង់​មាន​ព្រះ​តចៈ​ភ្លឺ​ដូច​មាស​ ​រុងរឿង​កណ្តាល​ពពួក​សមណៈ​ ​ដូចជា​ព្រះអាទិត្យ​ ​ព្រះអង្គ​មាន​ពន្លឺ​ដ៏​ថ្លៃថ្លា​យ៉ាងនេះ​ ​ត្រូវការ​អ្វី​ដោយ​សមណភាព​ ​គួរណាស់តែ​សោយរាជ្យ​ ​ជា​ស្តេច​ចក្រពត្តិ​ ​(​ទូន្មាន​ប្រជាជន​ ​ឲ្យ​ត្រឹមត្រូវ​តាម​ធម៌​)​ ​ដូចជា​សារថី​ដ៏​ឧត្តម​ ​ទ្រង់​គ្រប់គ្រង​ផែនដី​ ​រហូតដល់​សមុទ្រ​ទាំង៤​ ​ជាទីបំផុត​ ​ជា​ស្តេច​ឈ្នះ​សង្គ្រាម​ ​ជា​ឥស្សរៈ​នៃ​ជម្ពូទ្វីប​ ​ពួក​ខត្តិយ​ជាតិ​ ​ដែល​សោយរាជ្យ​ ​ដោយ​ភោគសម្ប័ទ​ ​ចូល​មក​ជា​ក្សត្រិយ៍​ចំណុះ​ព្រះអង្គ​ ​បពិត្រ​ព្រះ​គោតម​ ​សូម​ព្រះអង្គ​សោយរាជ​សម្បត្តិ​ ​ជា​ព្រះរាជា​ធិរាជ​ដ៏​ធំជាង​មនុស្ស​ ​(​ព្រះមានព្រះភាគ​)​ ​ត្រាស់​ថា​ ​ម្នាល​សេល​ព្រាហ្មណ៍​ ​តថាគត​ ​ជា​ស្តេច​ព្រោះ​ធម៌​ ​ប្រសើរ​ដោយ​គុណ​ ​ឥត​បុគ្គល​ណា​ស្មើ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636872264201255485
ទៅកាន់ទំព័រ៖