ព្រះត្រៃបិដក ភាគ ២៥

​ញុំាង​ចក្រ​ ​ជាច​ក្រ​ដែល​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្តទៅ​មិនកើត​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ធម៌​បាន​ ​(​សេល​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បើ​ដូច្នោះ​)​ ​ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ​ ​បាន​ត្រាស់​ដឹង​ហើយ​តើ​ ​(​ព្រះអង្គ​ត្រាស់​ថា​)​ ​តថាគត​ ​ជា​ស្តេច​ព្រោះ​ធម៌​ហើយ​ ​ប្រសើរ​ដោយ​គុណ​ ​ឥត​បុគ្គល​ណា​ស្មើ​ ​ញុំាង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ធម៌​បាន​ ​សេល​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ ​សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ​ ​ចុះលោក​ណា​ជា​សេនាបតី​ ​ជា​សាវ័ក​របស់​ព្រះ​សាស្តា​ ​ចុះ​លោ​ក​ណា​ញុំាង​ធម្មចក្រ​ដែល​ព្រះអង្គ​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​នេះ​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​(​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សេល​ព្រាហ្មណ៍​)​ ​ធម្មចក្រ​ណា​ ​ដែល​តថាគត​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​សារីបុត្ត​ ​ជា​អនុជាត​ ​ក៏​ញុំាង​ធម្មចក្រ​នោះ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ទុក្ខសច្ច​ ​និង​និរោធ​សច្ច​ ​ដែល​តថាគត​ ​ត្រូវ​ដឹង​ច្បាស់​ ​ក៏​តថាគត​ ​បានដឹង​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636872264432958737
ទៅកាន់ទំព័រ៖