ព្រះត្រៃបិដក ភាគ ២៥

​មួយអន្លើដោយ​ភិក្ខុសង្ឃ​។​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ប្រសើរ​ ​ដោយដៃ​ខ្លួនឯង​។​ ​កេ​ណិ​យ​ជដិល​ ​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ឆ្អែត​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​អាសនៈ​មួយ​យ៉ាង​ទាប​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​
 [​២៨​]​ ​លុះ​កេ​ណិ​យ​ជដិល​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ដោយ​គាថា​ទាំងនេះ​ថា​
​យ័ញ្ញ​ទាំងឡាយ​ ​មានការ​បូជា​ភ្លើង​ជា​ប្រធាន​ ​គម្ពីរ​សាវិត្តិសាស្ត្រ​ ​ជា​ប្រធាន​នៃ​ឆន្ទសាស្ត្រ​ ​ព្រះរាជា​ ​ជា​ប្រធាន​នៃ​ពួក​មនុស្ស​ ​សាគរ​ ​ជា​ប្រធាន​នៃ​ពួក​នទី​ ​ព្រះចន្ទ្រ​ ​ជា​ប្រធាន​នៃ​ពួក​ផ្កាយ​ ​ព្រះអាទិត្យ​ជា​ប្រធាន​នៃ​ពួក​កំ​ដៅ​ ​ព្រះសង្ឃ​ក៏​ជា​ប្រធាន​ ​នៃ​មនុស្ស​ទាំងឡាយ​ ​អ្នក​ចង់បាន​បុណ្យ​ ​កាល​បូជា​។​

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636872265338370524
ទៅកាន់ទំព័រ៖