ព្រះត្រៃបិដក ភាគ ២៥

​និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ខ្ញុំ​ ​(​ទៅ​ពិគ្រោះ​)​ ​មិនបាន​ដោយ​ដាច់ខាត​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​ធម្ម​វាទី​ ​ទុកជា​ពួក​បុគ្គល​ជា​ធម្ម​វាទី​ផងគ្នា​ ​ក៏​ពិគ្រោះ​បាន​ដោយ​លំបាក​ ​ខ្ញុំ​មិន​ហ៊ាន​ពិគ្រោះ​ពាក្យ​នោះ​ ​មួយអន្លើដោយ​ព្រះសមណគោតម​ទេ​ ​ខ្ញុំ​គ្រាន់តែ​ទៅតាម​ពាក្យ​របស់​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ប៉ុណ្ណោះ​។​ ​
 [​៣២​]​ ​លំដាប់នោះ​ ​អស្ស​លាយន​មាណព​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ពួក​ព្រាហ្មណ៍​ជាច្រើន​នាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើដោយ​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​លុះ​អស្ស​លាយន​មាណព​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាងនេះ​ថា​ ​មានតែ​ពួក​ព្រាហ្មណ៍​ទេ​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​មិនមែន​ពួក​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ជា​បុត្រ​ ​ជា​ឱរស​ ​កើតមក​អំពី​ព្រះ​ឱស្ឋ​ព្រះព្រហ្ម​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636872266820585302
ទៅកាន់ទំព័រ៖