ព្រះត្រៃបិដក ភាគ ២៥

​ក៏​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចូលចិត្ត​ ​មិន​ជ្រះស្រឡះ​ ​ក្នុង​មហាបុរិសលក្ខណៈ​ទាំង២ប្រការ​នោះ​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​ព្រះ​ជិវ្ហា​ដ៏​ល្មម១​។​
 [​៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​ឧត្តរ​មាណព​នេះ​ ​បានឃើញ​នូវ​មហាបុរិសលក្ខណៈ​ទាំង៣២​ ​របស់​តថាគត​ដោយ​ច្រើន​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​ក៏​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចូលចិត្ត​ ​មិន​ជ្រះស្រឡះ​ ​ក្នុង​មហាបុរិសលក្ខណៈ​ទាំង២ប្រការ​នោះ​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​ព្រះ​ជិវ្ហា​ដ៏​ល្មម១​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តាក់តែង​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​ឲ្យ​ឧត្តរ​មាណព​បានឃើញ​ ​អវយវៈ​ ​របស់​ព្រះអង្គ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម​។​ ​តមកទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លៀន​នូវ​ព្រះ​ជិវ្ហា​ ​ប៉ះពាល់​ដល់​រន្ធ​ព្រះ​កា​ណ៍​ទាំង២ផង​ ​ប៉ះពាល់​ដល់​រន្ធ​ព្រះនាសិក​ទាំង២ផង​ ​ហើយ​ទ្រង់​យក​ព្រះ​ជិវ្ហា​ ​បាំង​មណ្ឌល​ ​នៃ​ព្រះ​នលាដ​ទាំងអស់​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636872255099034868
ទៅកាន់ទំព័រ៖