ព្រះត្រៃបិដក ភាគ ២៥
ប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍មិនទៅកើតទេឬ (បើ) វេស្សៈ... សុទ្ទៈ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍ (បើទុកជាសម្លាប់សត្វជាដើម) មិនទៅកើត(ក្នុងអបាយ)ទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន (បើ) ក្សត្រិយ៍ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី... បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី...
ID: 636872284708958458
ទៅកាន់ទំព័រ៖