ព្រះត្រៃបិដក ភាគ ២៥

​សុទ្ទៈ​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តាមពិត​សូម្បី​វណ្ណៈ​ទាំង៤​ ​បើ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​លុះ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​នឹង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ទាំងអស់​ពុំខាន​ឡើយ​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​បណ្តា​វណ្ណៈ​ទាំង៤នុ៎ះ​ ​ពួក​ព្រាហ្មណ៍​មាន​កម្លាំង​ដូចម្តេច​ ​មាន​ទីពឹង​ពំនាក់​ដូចម្តេច​ ​បាន​ជាពួក​ព្រាហ្មណ៍​ហ៊ាន​និយាយ​យ៉ាងនេះ​ ​ក្នុង​រឿង​នុ៎ះ​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​។​បេ​។​ ​ជា​ញាតិ​នឹង​ព្រហ្ម​ដូច្នោះ​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រាស់​យ៉ាងនេះ​ ​ក៏​សម​ដែរ​ហើយ​ ​តែថា​ពួក​ព្រាហ្មណ៍​ ​នៅតែ​សំគាល់​សេចក្តី​នុ៎ះ​ ​ក្នុង​រឿង​នុ៎ះ​យ៉ាងនេះ​ដដែល​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​។​បេ​។​ ​ជា​ញាតិ​នឹង​ព្រះព្រហ្ម​។​
 [​៣៧​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ដូចម្តេច​ ​លុះតែ​ព្រាហ្មណ៍​ ​ទើប​គួរ​ចំរើន​ចិត្តមេត្តា​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក្នុង​ប្រទេស​នោះ​បាន​ ​ក្សត្រិយ៍​ចំរើន​មិនបាន​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636872285278171015
ទៅកាន់ទំព័រ៖