ព្រះត្រៃបិដក ភាគ ២៥

 ​[​៥​]​ ​គ្រានោះ​ ​ឧត្តរ​មាណព​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សមណគោតម​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២ពិត​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ដើរតាម​ ​នូវ​ព្រះសមណគោតម​ ​នឹង​បានឃើញ​ឥរិយាបថ​របស់​ព្រះអង្គ​។​ ​ឯ​ឧត្តរ​មាណព​ ​ក៏​ជាប់​តាម​ព្រះមានព្រះភាគ​ ​អស់៧ខែ​ ​ប្រៀប​ដូចជា​ស្រមោល​ជាប់​តាម​រូប​។​ ​លុះ​កន្លង​ខែ៧ទៅ​ហើយ​ ​ទើប​ឧត្តរ​មាណព​ ​ចេញទៅ​កាន់​ចារិក​ ​សំដៅ​ទៅត្រង់​នគរ​មិថិលា​ ​ក្នុង​ដែន​នៃ​ពួក​អ្នក​វិទេហៈ​ ​ក៏​ត្រេច​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ហើយ​ចូល​ទៅ​រក​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ឯន​គរ​មិថិលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សំពះ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧត្តរ​មាណព​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​សួរ​ដូច្នេះ​ថា​ ​នែ​បា​ឧត្តរៈ​ ​ឯ​កិត្តិសព្ទ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​ទៅ​ ​មាន​ប្រការ​ដូច្នោះ​ ​មិន​ខុស​ពិតមែន​ឬ​ ​មួយទៀត​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ជា​បុគ្គល​ប្រាកដ​ដូច្នោះ​ ​មិនមែន​ជា​បុគ្គល​ប្រាកដ​ដោយ​ប្រការ​ដទៃ​ពិតមែន​ឬ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636872255304966646
ទៅកាន់ទំព័រ៖