ព្រះត្រៃបិដក ភាគ ២៥
ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើង ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះក៏បាន ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ក៏មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន ព្រោះភ្លើងទាំងអស់ សុទ្ធតែមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទាំងអស់។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នោះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច
ID: 636872286169982024
ទៅកាន់ទំព័រ៖