ព្រះត្រៃបិដក ភាគ ២៥

​បាន​ជាពួក​ព្រាហ្មណ៍​ ​ហ៊ាន​និយាយ​យ៉ាងនេះ​ ​ក្នុង​រឿង​នុ៎ះ​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​មិនមែន​ពួក​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្រ​ ​ជា​ឱរស​របស់​ព្រហ្ម​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​មាន​ព្រហ្ម​ ​ជា​អ្នកបង្កើត​ ​មាន​ព្រហ្ម​ ​ជា​អ្នក​និម្មិត​ ​ជា​ញាតិ​នឹង​ព្រហ្ម​ដូច្នោះ​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រាស់​យ៉ាងនេះ​ ​ក៏​សម​ដែរ​ ​តែថា​ពួក​ព្រាហ្មណ៍​ ​នៅតែ​សំគាល់​សេចក្តី​នុ៎ះ​ ​ក្នុង​រឿង​នុ៎ះ​ ​យ៉ាងនេះ​ដដែល​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​។​បេ​។​ ​ជា​ញាតិ​នឹង​ព្រះព្រហ្ម​។​
 [​៤០​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​(​បើ​)​ ​ខត្តិយ​កុមារ​ ​ក្នុង​លោក​នេះ​ ​សម្រេច​សំវាស​ជាមួយនឹង​ព្រាហ្មណ​កញ្ញា​ ​កើត​បុត្រ​ម្នាក់​ឡើង​ ​ព្រោះ​អាស្រ័យ​សំវាស​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​បុត្រ​ដែល​កើតឡើង​ ​ដោយ​ខត្តិយ​កុមារ​ ​និង​ព្រាហ្មណ​កញ្ញា​នោះ​ ​ប្រហែល​នឹង​មាតា​ផង​ ​ប្រហែល​នឹង​បិតា​ផង​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636872286377853914
ទៅកាន់ទំព័រ៖