ព្រះត្រៃបិដក ភាគ ២៥
តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។
[៤១] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ព្រាហ្មណកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងខត្តិយកញ្ញា កើតបុត្រម្នាក់ឡើង ព្រោះអាស្រ័យសំវាស នៃជនទាំងពីរនាក់នោះ បុត្រដែលកើតដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន បុត្រដែលកើតឡើង ដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។
ID: 636872286568644826
ទៅកាន់ទំព័រ៖