ព្រះត្រៃបិដក ភាគ ២៥
នូវយញ្ញភត្ត (ភត្តដែលគេរៀបបូជា) ទាំងឡាយ ឬបាហុនភត្ត (ភត្តដែលគេនាំមកដើម្បីអាគន្តុកៈ)ទាំងឡាយ មុនគេ។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បណ្តាមាណពទាំងពីរនុ៎ះ មាណពណា ចេះមន្ត បានបទ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ ឲ្យបរិភោគសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទានដែលបុគ្គលឲ្យ ដល់មាណពដែលមិនចេះមន្ត មិនបានបទ នឹងជាទានមានផលច្រើនដូចម្តេចបាន។
[៤៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មានមាណពទាំងពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា ម្នាក់ ជាអ្នកចេះមន្ត បានបទ ជាអ្នកទ្រូស្តសីល មានធម៌ដ៏លាមក ម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំងពីរនាក់នោះ តើពួកព្រាហ្មណ៍ អញ្ជើញមាណពណា ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មាណពណា ដែលមិនចេះមន្ត
ID: 636872287034941497
ទៅកាន់ទំព័រ៖