ព្រះត្រៃបិដក ភាគ ២៥
នៅក្នុងបណ្ណកុដិ (កុដិស្លឹក) ទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ អសិតទេវលឥសី បានឮដំណឹងថា ព្រាហ្មណឥសីទាំង៧នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ គ្រានោះ អសិតទេវលឥសី កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកសំពត់ពណ៌ហង្សបាទ ពាក់ស្បែកជើង៤ជាន់ កាន់ដម្បង ដែលរចនាដោយប្រាក់ និងមាស ស្រាប់តែឃើញប្រាកដ នាបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី ដើររេរាក្បែរបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់ ក៏ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ
ID: 636872287416793338
ទៅកាន់ទំព័រ៖