ព្រះត្រៃបិដក ភាគ ២៥

​ចុះ​ព្រាហ្មណ​ឥសី​ដ៏​ចំរើន​ទាំងនេះ​ ​ទៅ​ឯណា​ទៅ​ហើយ​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ក៏​និយាយ​នឹង​អសិ​ត​ទេ​វល​ឥសី​ ​ដូច្នេះ​ថា​ ​យើ​ ​នរណា​ហ្នឹង​ ​មាន​សភាព​ដូចជា​ក្មេង​អ្នកស្រុក​ ​មក​ដើរ​រេរា​ក្បែរ​បរិវេណ​ ​នៃ​បណ្ណសាលា​ ​របស់​ព្រាហ្មណ​ឥសី​ ​ទាំង៧នាក់​ ​ស្រែកហៅ​ ​យ៉ាងនេះ​ថា​ ​ចុះ​ព្រាហ្មណ​ឥសី​ដ៏​ចំរើន​ទាំងនេះ​ ​ទៅ​ឯណា​ទៅ​ហើយ​ ​ចុះ​ព្រាហ្មណ​ឥសី​ដ៏​ចំរើន​ទាំងនេះ​ ​ទៅ​ឯណា​ហើយ​ ​ដូច្នេះ​ ​បើ​ដូច្នោះ​ ​យើង​នឹង​ប្រទេចផ្តាសា​វា​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​លំដាប់នោះ​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ក៏​ប្រទេចផ្តាសា​ ​នូវ​អសិ​ត​ទេ​វល​ឥសី​ថា​ ​បុរស​ចង្រៃ​ឯង​ ​ចូរ​វិនាស​ដូចជា​ផែះ​ ​បុរស​ចង្រៃ​ឯង​ ​ចូរ​វិនាស​ដូចជា​ផែះ​ ​បុរស​ចង្រៃ​ឯង​ ​ចូរ​វិនាស​ដូចជា​ផែះ​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ប្រទេចផ្តាសា​អសិ​ត​ទេ​វល​ឥសី​ ​យ៉ាងណា​ ​យ៉ាងណា​ ​ក៏​អសិ​ត​ទេ​វល​ឥសី​ ​រឹងរឹតតែ​មាន​រូបល្អ​ក្រៃលែង​ផង​ ​គួរ​ពិត​ពឹល​រមឹល​មើល​ក្រៃលែង​ផង​ ​គួរ​ជាទី​ជ្រះថ្លា​ក្រៃលែង​ផង​ ​យ៉ា​ងនោះៗ​។​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636872287590773289
ទៅកាន់ទំព័រ៖