ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​អស្ស​លាយ​នៈ​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​តបៈ​របស់​ពួក​យើង​ ​សោះសូន្យ​ហើយ​តើ​ ​ព្រហ្មចរិយៈ​របស់​ពួក​យើង​ ​មិន​មានផល​ទេតើ​ ​ព្រោះ​កាលពីមុន​ ​ពួក​យើង​ប្រទេចផ្តាសា​ ​នូវ​មនុស្ស​ណា​ថា​ ​បុរស​ចង្រៃ​ ​ឯង​ចូរ​វិនាស​ដូចជា​ផែះ​ ​ដូច្នេះ​ ​មនុស្ស​ខ្លះ​នោះ​ ​រលាយ​ទៅជា​ផែះ​ទៅ​ហើយ​ ​តែ​ឥឡូវ​ពួក​យើង​ ​ប្រទេចផ្តាសា​ ​បុរស​នេះ​យ៉ាង​ណាៗ​ ​បុរស​នោះ​ ​រឹងរឹតតែ​មាន​រូបល្អ​ក្រៃលែង​ផង​ ​គួរ​ពិត​ពឹល​រមឹល​មើល​ក្រៃលែង​ផង​ ​គួរ​ជាទី​ជ្រះថ្លា​ក្រៃលែង​ផង​ ​យ៉ា​ងនោះៗ​។​ ​អសិ​ត​ទេ​វល​ឥសី​ ​និយាយប្រាប់​ថា​ ​តបៈ​របស់​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មិនទាន់​សោះសូន្យ​នៅឡើយ​ទេ​ ​ទាំង​ព្រហ្មចរិយៈ​ ​ក៏​មិនមែន​ឥត​ផល​ដែរ​ ​ណ្ហើយ​ ​បើ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​មានចិត្ត​ប្រទូស្ត​មករ​ក​យើង​បែប​ណា​ ​ចូរ​លះ​ចិត្តប្រទូស្ត​ ​បែប​នោះ​ចេញ​។​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​និយាយ​ថា​ ​បើ​មានចិត្ត​ប្រទូស្ត​បែប​ណា​ ​ពួក​យើង​នឹង​លះបង់​ ​នូវ​ចិត្តប្រទូស្ត​បែប​នោះ​ចេញ​ ​ចុះ​អ្នក​ដ៏​ចម្រើន​ ​ជា​អ្វីទៅ​អេះ​។​ ​អសិ​ត​ទេ​វល​ឥសី​ ​សួរ​ថា​ ​ចុះ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដែល​ឮឈ្មោះ​ ​អសិ​ត​ទេ​វល​ឥសី​ ​ដែរ​ឬទេ​។​ ​ឥសី​ទាំង៧នាក់​ឆ្លើយ​ថា​ ​បាទ​លោក​ដ៏​ចម្រើន​។​ ​អសិ​ត​ទេ​វល​ឥសី​ប្រាប់​ថា​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​យើង​ហ្នឹងហើយ​ ​ជា​អសិ​ត​ទេ​វល​ឥសី​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​គ្រានោះ​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636872287769523513
ទៅកាន់ទំព័រ៖