ព្រះត្រៃបិដក ភាគ ២៥

​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ចូល​ទន្ទប​ទៅ​ក្រាប​ថ្វាយបង្គំ​អសិ​ត​ទេ​វល​ឥសី​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​លំដាប់នោះ​ ​អសិ​ត​ទេ​វល​ឥសី​ ​និយាយ​នឹង​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ដូច្នេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ខ្ញុំ​បានឮ​ថា​ ​ព្រាហ្មណ​ឥសី​ទាំង៧នាក់​ ​ដែល​នៅ​អាស្រ័យ​ក្នុង​បណ្ណ​កុដិ​ទាំងឡាយ​ ​នាដងព្រៃ​ ​កើត​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​ ​ពួក​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​មិនមែន​ពួក​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្រ​ ​ជា​ឱរស​ ​របស់​ព្រហ្ម​ ​កើត​ពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​មាន​ព្រហ្ម​ជា​អ្នកបង្កើត​ ​មាន​ព្រហ្ម​ជា​អ្នក​និម្មិត​ ​ជា​ញាតិ​នឹង​ព្រហ្ម​ ​ដូច្នេះ​ ​មែន​ឬ​។​ ​ឥសី​ទាំង៧នាក់​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​យ៉ាងហ្នឹង​មែនហើយ​។​ ​អសិ​ត​ទេ​វល​ឥសី​ ​សួរ​ទៀត​ថា​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដឹង​ថា​ស្ត្រី​ ​ដែល​ជា​មាតា​បង្កើត​ ​(​របស់​អ្នក​ទាំងឡាយ​)​ ​សុទ្ធតែ​យក​ព្រាហ្មណ៍​ជា​ស្វាមី​ ​មិន​យក​បុរស​ ​ដែល​មិនមែន​ព្រាហ្មណ៍​ទេ​ឬ​។​ ​មិន​យក​ទេ​ ​លោក​ដ៏​ចម្រើន​។​ ​ចុះ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដឹង​ថា​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636872287951643929
ទៅកាន់ទំព័រ៖