ព្រះត្រៃបិដក ភាគ ២៥
[៦] ឧត្តរមាណពតបថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយទៅ មានប្រការដូច្នោះ មិនខុសទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះពិត មិនមែនជាបុគ្គលប្រាកដ ដោយប្រការដទៃទេ បពិត្រលោកដ៏ចំរើន ឯព្រះគោតមដ៏ចំរើននោះឯង ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២ គឺព្រះគោតមដ៏ចំរើននោះ មានព្រះបាទាប្រតិស្ឋានលើផែនដីស៊ប់ល្អ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១ ព្រះគោតមដ៏ចំរើននោះ មានកងចក្រកើតនៅត្រង់ផ្ទៃ នៃព្រះបាទខាងក្រោម មានកាំ១០០០ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ ដ៏បរិបូណ៌ដោយអាការទាំងពួង១។ ព្រះគោតមដ៏ចំរើននោះ មានព្រះបណ្ហិ (កែងជើង) វែង១ ព្រះគោតមដ៏ចំរើននោះ មានម្រាមព្រះហស្ត និងម្រាមព្រះបាទវែង១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទទន់ខ្ចី១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទដូចជាសំណាញ់១ ព្រះគោតមដ៏ចំរើននោះ មានកព្រះបាទដូចជាអណ្តែតឡើង១ ព្រះគោតមដ៏ចំរើននោះ មានព្រះជង្ឃាដូចជាស្មង នៃសត្វទ្រាយ១ ព្រះគោតមដ៏ចំរើននោះ
ID: 636872255494757502
ទៅកាន់ទំព័រ៖