ព្រះត្រៃបិដក ភាគ ២៥

​ស្ត្រី​ ​ដែល​ជា​មាតា​ ​នៃ​មាតា​បង្កើត​ ​(​របស់​អ្នក​ទាំងឡាយ​)​ ​ដរាបដល់​គូ​នៃ​ជីដូន​របស់​ម្តាយ៧តមក​ ​សុទ្ធតែ​យក​ព្រាហ្មណ៍​ជា​ស្វាមី​ ​មិន​យក​បុរស​ ​ដែល​មិនមែន​ព្រាហ្មណ៍​ទេ​ឬ​។​ ​មិន​យក​ទេ​ ​លោក​ដ៏​ចម្រើន​។​ ​ចុះ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដឹង​ថា​ប្រុស​ ​ដែល​ជា​បិតា​បង្កើត​ ​(​របស់​អ្នក​ទាំងឡាយ​)​ ​សុទ្ធតែ​យក​ព្រាហ្មណី​ជា​ភរិយា​ ​មិន​យក​ស្ត្រី​ ​ដែល​មិនមែន​ជា​ព្រាហ្មណី​ទេ​ឬ​។​ ​មិន​យក​ទេ​ ​លោក​ដ៏​ចម្រើន​។​ ​ចុះ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដឹង​ថា​ ​ប្រុស​ដែល​ជា​បិតា​នៃ​បិតា​បង្កើត​ ​(​របស់​អ្នក​ទាំងឡាយ​)​ ​ដរាបដល់​គូ​នៃ​ជីតា​របស់​បិតា៧តមក​ ​សុទ្ធតែ​យក​ព្រាហ្មណី​ជា​ភរិយា​ ​មិន​យក​ស្ត្រី​ ​ដែល​មិនមែន​ជា​ព្រាហ្មណី​ទេ​ឬ​។​ ​មិន​យក​ទេ​ ​លោក​ដ៏​ចម្រើន​។​ ​ចុះ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​ដឹង​ថា​ ​ការ​ចុះ​កាន់​គភ៌​ ​យ៉ាងណា​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ពួក​យើង​ដឹង​ថា​ ​ការ​ចុះ​កាន់​គភ៌​ ​(​បី​យ៉ាង​)​ ​គឺ​ក្នុង​លោក​នេះ​ ​មាតា​ ​និង​បិតា​ចួប​ជុំគ្នា១​ ​មាតា​មាន​រដូវ១​ ​សត្វ​បាន​ចុះ​មក​កើត​ប្រាកដ១​ ​ការប្រជុំ​ហេតុ​ទាំង៣នេះ​ ​ទើប​ឈ្មោះថា​ ​ការ​ចុះ​កាន់​គភ៌​ ​។​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636872288128954071
ទៅកាន់ទំព័រ៖