ព្រះត្រៃបិដក ភាគ ២៥
ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬសុទ្ទៈដែរឬទេ។ បពិត្រលោកដ៏ចំរើន យើងទាំងឡាយមិនដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬក៏ជាសុទ្ទៈទេ។ កាលបើយ៉ាងនេះ អ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ពួកអ្នកនឹងទៅជាអ្វីឬទេ។ បពិត្រលោកដ៏ចំរើន កាលបើយ៉ាងនេះ យើងទាំងឡាយ មិនដឹងថា ពួកយើង នឹងទៅជាអ្វីទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអស្សលាយនៈ សព្វបើអសិតទេវលឥសីដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួនប៉ុណ្ណឹង ព្រាហ្មណឥសីទាំង៧នាក់នោះ មិនដឹងទៅហើយ ចំណង់បើឥឡូវនេះ តថាគត ដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួន ធ្វើម្តេចអ្នកនឹងដឹងបាន អ្នកមិនស្មើនឹងបុណ្ណៈ ជាអ្នកកាន់វែក ដែលជាកូនសិស្សរបស់ឥសីទាំង៧នាក់នោះផង។
ID: 636872288308024313
ទៅកាន់ទំព័រ៖