ព្រះត្រៃបិដក ភាគ ២៥

​ព្រោះ​មិនឃើញ​ជន​ទាំងឡាយ​ ​មាន​សភាព​ដូច​លោក​ដ៏​ចំរើន​ផង​ ​ព្រោះ​មិនឃើញ​ធម៌​ ​ក្នុង​ផ្នួស​នេះ​ផង​។​ ​ឧទេន​ភិក្ខុ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​អ្នក​ត្រូវការ​ចង់​ដឹង​ភាសិត​ ​ដែល​គួរ​ដឹង​ ​ត្រូវ​ឃាត់​ភាសិត​ដែល​គួរ​ឃាត់​របស់​អាត្មា​ ​បើ​អ្នក​មិនដឹង​នូវ​សេចក្តី​នៃ​ភាសិត​ណា​ ​របស់​អាត្មា​ទេ​ ​អ្នក​ត្រូវ​សួរ​ក្នុង​ភាសិត​នោះ​នឹង​អាត្មាត​ទៅទៀត​ថា​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​ភាសិត​នេះ​ដូចម្តេច​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ដូចម្តេច​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ហើយ​ ​យើង​ទាំង២នាក់​ ​ទើប​គួរ​នឹង​ចរចា​គ្នា​ ​ក្នុង​ភាសិត​នុ៎ះ​ ​តទៅទៀត​បាន​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ ​ឆ្លើយ​ថា​ ​ខ្ញុំ​ត្រូវ​ដឹង​នូវ​ភាសិត​ ​ដែល​គួរ​ដឹង​ ​ត្រូវ​ឃាត់​ភាសិត​ដែល​គួរ​ឃាត់​របស់​ឧទេន​ដ៏​ចំរើន​ ​តែថា​ ​បើ​ខ្ញុំ​មិនដឹង​នូវ​សេចក្តី​នៃ​ភាសិត​ណា​ ​របស់​ឧទេន​ដ៏​ចំរើន​ទេ​ ​ខ្ញុំ​នឹង​សួរ​នូវ​ឧទេន​ដ៏​ចំរើន​ក្នុង​ភាសិត​នោះ​ ​តទៅទៀត​ថា​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​ភាសិត​នេះ​ដូចម្តេច​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ដូចម្តេច​ ​លុះ​ធ្វើ​យ៉ាងនេះ​ហើយ​ ​យើង​ទាំង២នាក់​ ​ទើប​គួរ​នឹង​ចរចា​គ្នា​ ​ក្នុង​ភាសិត​នុ៎ះ​ ​តទៅទៀត​បាន​។​ ​
 [​៤៩​]​ ​ឧទេន​ភិក្ខុ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល៤ពួក​នេះ​ ​មាន​ក្នុង​លោក​ ​បុគ្គល៤ពួក​ ​តើ​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636872289139841890
ទៅកាន់ទំព័រ៖