ព្រះត្រៃបិដក ភាគ ២៥

​នេះ​ ​ជា​អ្នក​កំ​ដៅ​ខ្លួនឯង​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង១​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ១​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កំ​ដៅ​ខ្លួនឯង​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ផង​ ​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ផង១​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិនបាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ ​ជា​អ្នក​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិនបាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ ​បុគ្គល​នោះ​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានតែ​សេចក្តី​រំលត់ទុក្ខ​ ​ត្រជាក់​ត្រជុំ​ ​ទទួល​សេចក្តី​សុខ​ ​មានខ្លួន​ដ៏​ប្រសើរ១​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នេះ​ ​តើ​បុគ្គល​ណា​ ​អាច​ញុំាង​ចិត្ត​អ្នក​ ​ឲ្យ​ត្រេកអរ​បាន​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​តប​ថា​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​កំ​ដៅ​ខ្លួនឯង​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ ​បុគ្គល​នេះ​ ​មិន​អាច​ញុំាង​ចិត្ត​ខ្ញុំ​ ​ឲ្យ​ត្រេកអរ​បានទេ​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636872289355344216
ទៅកាន់ទំព័រ៖