ព្រះត្រៃបិដក ភាគ ២៥

​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​កំ​ដៅ​ខ្លួនឯង​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ផង​ ​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​បាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដុត​កំ​ដៅ​ខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ផង​ ​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​សេចក្តី​ទុក្ខ​ ​ដោយហេតុនេះ​ ​បាន​ជា​បុគ្គល​នេះ​ ​មិន​អាច​ញុំាង​ចិត្ត​ខ្ញុំ​ ​ឲ្យ​ត្រេកអរ​បានទេ​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​លុះតែ​បុគ្គល​ណា​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានតែ​សេចក្តី​រំលត់ទុក្ខ​ ​ត្រជាក់​ត្រជុំ​ ​ទទួល​សេចក្តី​សុខ​ ​មានខ្លួន​ដ៏​ប្រសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បុគ្គល​នោះ​ ​មិនបាន​ឈ្មោះថា​ ​ដុត​កំ​ដៅ​ខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ផង​ ​ដែល​ប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​សេចក្តី​ទុក្ខ​ ​ដោយហេតុនេះ​ ​ទើប​បុគ្គល​នេះ​ ​អាច​ញុំាង​ចិត្ត​ខ្ញុំ​ ​ឲ្យ​ត្រេកអរ​បាន​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636872289714164740
ទៅកាន់ទំព័រ៖