ព្រះត្រៃបិដក ភាគ ២៥

 ​[​៥០​]​ ​ឧទេន​ភិក្ខុ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បរិស័ទ​នេះ​ ​មាន២ពួក​ ​បរិស័ទ២ពួក​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ព្រាហ្មណ៍​។​ ​បរិស័ទ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ទាំងឡាយ​ ​ហើយ​ស្វែងរក​កូន​ប្រពន្ធ​ ​ស្វែងរក​ខ្ញុំស្រី​ ​ខ្ញុំប្រុស​ ​ស្វែងរក​ស្រែចម្ការ​ ​ស្វែងរក​មាសប្រាក់១​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បរិស័ទ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ទាំងឡាយ​ទេ​ ​ហើយ​លះបង់​កូន​ប្រពន្ធ​ ​លះបង់​ខ្ញុំស្រី​ ​ខ្ញុំប្រុស​ ​លះបង់​ស្រែចម្ការ​ ​លះបង់​មាសប្រាក់​ ​រួច​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស១​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ណា​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិនបាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​ ​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិនបាន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​បុគ្គល​ដទៃ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានតែ​សេចក្តី​រំលត់ទុក្ខ​ ​ត្រជាក់​ត្រជុំ​ ​ទទួល​សេចក្តី​សុខ​ ​មានខ្លួន​ដ៏​ប្រសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នែ​ព្រាហ្មណ៍​ ​បរិស័ទ​ណា​ ​ដែល​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ ​ស្វែងរក​កូន​ប្រពន្ធ​ ​ស្វែងរក​ខ្ញុំស្រី​ ​ខ្ញុំប្រុស​ ​ស្វែងរក​ស្រែចម្ការ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636872289969779360
ទៅកាន់ទំព័រ៖