ព្រះត្រៃបិដក ភាគ ២៥
បើទ្រង់ឈរជាប្រក្រតី មិនបានឱនចុះ ហើយយកផ្ទៃព្រះហស្តទាំងពីរ ស្ទាបពាល់នូវព្រះជានុបាន១ ព្រះគោតមដ៏ចំរើននោះ មានព្រះអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះគោតមដ៏ចំរើននោះ មានសម្បុរព្រះកាយល្អ ដូចជាសម្បុរនៃមាស មានព្រះតចៈភ្លឺ ប្រហែលដោយមាស១ ព្រះគោតមដ៏ចំរើននោះ មានព្រះឆវីល្អិតម៉ត់ ព្រោះព្រះឆវីល្អិតម៉ត់ (នោះ) ទើបធូលី និងក្អែល មិនបានដិតជាប់ព្រះកាយឡើយ១ ព្រះគោតមដ៏ចំរើននោះ មានព្រះរោមតែមួយៗ គឺព្រះរោមទាំងឡាយតែមួយសរសៃៗ ដុះឡើងក្នុងរណ្តៅនៃរោមទាំងឡាយ១ ព្រះគោតមដ៏ចំរើននោះ មានចុងព្រះរោមកួចឡើងលើ គឺព្រះរោមទាំងឡាយ មានចុងងឡើង មានពណ៌ខៀវ ដូចជាពណ៌នៃផ្កាអញ្ជ័ន វិលទៅខាងស្តាំ ដូចជារង្វង់នៃកុណ្ឌល១ ព្រះគោតមដ៏ចំរើននោះ មានដងព្រះអង្គត្រង់ ដូចជាកាយមហាព្រហ្ម១ ព្រះគោតមដ៏ចំរើននោះ មានព្រះមំសៈ ដ៏ពេញកំពុងល្អ ក្នុងសរីរៈប្រទេស៧អន្លើ (ត្រង់ខ្នងព្រះហស្តទាំងពីរ ខ្នងព្រះបាទាទាំងពីរ ចង្កួយស្មាទាំងពីរ និងព្រះសុរង)១ ព្រះគោតមដ៏ចំរើននោះ មានព្រះកាយដូចជាកាយពាក់កណ្តាលខាងមុខ នៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានចន្លោះព្រះអង្សា
(១) ពេញស្មើល្អ១
(១) អដ្ឋកថា ថា សាច់ជាចន្លោះនៃស្លាបប្រជៀវទាំងពីរ។
ID: 636872255776083593
ទៅកាន់ទំព័រ៖