ព្រះត្រៃបិដក ភាគ ២៥

​ស្វែងរក​មាសប្រាក់​ក្តី​ ​បរិស័ទ​ណា​ ​ដែល​មិន​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ ​បាន​លះបង់​កូន​ប្រពន្ធ​ ​លះបង់​ខ្ញុំស្រី​ ​ខ្ញុំប្រុស​ ​លះបង់​ស្រែចម្ការ​ ​លះបង់​មាសប្រាក់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ក្តី​ ​អ្នក​ពិចារណា​បុគ្គល​នេះ​មើល​ ​តើ​ណា​ប្រសើរ​ជាង​ ​ក្នុង​បរិស័ទ​ណា​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​បុគ្គល​ណា​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​ ​កំ​ដៅ​បុគ្គល​ដទៃ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានតែ​សេចក្តី​រំលត់ទុក្ខ​ ​ត្រជាក់​ត្រជុំ​ ​ទទួល​តែ​សេចក្តី​សុខ​ ​មានខ្លួន​ដ៏​ប្រសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បរិស័ទ​ណា​ ​មិន​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ ​លះបង់​កូន​ ​និង​ប្រពន្ធ​ ​លះបង់​ខ្ញុំស្រី​ ​ខ្ញុំប្រុស​ ​លះបង់​ស្រែចម្ការ​ ​លះបង់​មាសប្រាក់​ ​រួច​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ខ្ញុំ​ពិចារណាមើល​ឃើញ​តែ​បុគ្គល​នេះ​ ​គ្រាន់បើ​ជាង​ ​ក្នុង​បរិស័ទ​នេះ​។​ ​ឧទេន​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ឥឡូវនេះ​ ​អាត្មា​បានដឹង​សំដី​របស់​អ្នក​ ​យ៉ាងនេះ​ថា​ ​បពិត្រ​សមណៈ​ដ៏​ចំរើន​ ​ផ្នួស​ប្រកបដោយ​ធម៌​ ​គ្មាន​ទេ​ ​សេចក្តី​ចូលចិត្ត​របស់ខ្ញុំ​ ​ក្នុង​ផ្នួស​នេះ​ ​យ៉ាងនេះ
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636872290169200766
ទៅកាន់ទំព័រ៖