ព្រះត្រៃបិដក ភាគ ២៥
អចេលក៍នោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បង្សុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ
(១) ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយរោមកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុក
(២) សក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ
(១) ត្រូវកែសព្ទដែលថា សំបកផ្លែឈើ ក្នុងសៀវភៅទី២០ ទំព័រ២៩៤ បន្ទាត់ទី៩ និងសៀវភៅទី២៣ ទំព័រទី១៤ បន្ទាត់ទី៤ មកជាសព្ទថា ចំរៀកក្តារ ដូច្នេះវិញ។ (២) ត្រូវកែសព្ទថា ដកសក់ និងពុកមាត់ ក្នុងសៀវភៅទី១៥ ទំព័រទី៩០ បន្ទាត់ទី៤ មកជាសព្ទថា ទុកសក់ និងពុកមាត់ ដូច្នេះវិញ។
ID: 636872291120885200
ទៅកាន់ទំព័រ៖