ព្រះត្រៃបិដក ភាគ ២៥
ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់ទទួលភ្ញៀវយ៉ាងថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក លាបស្រឡាបកាយ ដោយទឹកដោះខ្លា និងប្រេង អែះខ្នងដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចសេយ្យាលើផែនដី ប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះមួយ របស់មេគោមួយ ដែលមានកូនខ្ចី ព្រះរាជា ឬព្រាហ្មណ៍ ក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី២ មហេសី ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៣ ព្រាហ្មណ៍ជាបុរោហិត ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៤ ក៏បូជាភ្លើង ដោយទឹកដោះនោះ កូនគោចិញ្ចឹមជីវិតដោយទឹកដោះដ៏សេស ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោញីទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ
ID: 636872291553759959
ទៅកាន់ទំព័រ៖