ព្រះត្រៃបិដក ភាគ ២៥

​ចូរ​គេ​សម្លាប់​ដើម្បី​យ័ញ្ញ​ចុះ​ ​ឈើ​ទាំង​ប៉ុណ្ណេះ​ ​ចូរ​គេ​កាប់​ដើម្បី​ប្រយោជន៍​ដល់​ប្រាសាទ​ចុះ​ ​ទ្រព្យ​ទាំង​ប៉ុណ្ណេះ​ ​ចូរ​ពុក​ផុយ​ទៅ​ ​ដើម្បី​លំបាក​ ​(​ដល់​ម្ចាស់ទ្រព្យ​)​ចុះ​ ​មួយទៀត​ ​ជន​ទាំងឡាយ​ណា​ ​ដែល​ជា​ខ្ញុំ​ក្តី​ ​ជា​អ្នកបម្រើ​ក្តី​ ​ជា​កម្មករ​ក្តី​ ​របស់​ព្រះរាជា​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ជន​ទាំងនោះ​ ​ត្រូវ​អាជ្ញា​គម្រាម​ ​ត្រូវ​ភ័យ​គម្រាម​ ​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ទួញ​យំ​ ​ធ្វើ​បរិកម្ម​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​បុគ្គល​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​ការ​ព្យាយាម​ ​កំ​ដៅ​ខ្លួនឯង​ផង​ ​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​កំ​ដៅ​អ្នកដទៃ​ផង​។​
 [​៥៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បុគ្គល​មិន​កំ​ដៅ​ខ្លួនឯង​ ​ទាំង​មិន​ប្រកប​ការ​ព្យាយាម​ ​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​អ្នកដទៃ​ ​ទាំង​មិន​ប្រកប​ការ​ព្យាយាម​ ​កំ​ដៅ​អ្នកដទៃ​ ​តើ​ដូចម្តេច​ ​បុគ្គល​នោះ​ ​មិន​កំ​ដៅ​ខ្លួនឯង​ ​មិន​កំ​ដៅ​អ្នកដទៃ​ ​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានតែ​សេចក្តី​រំលត់ទុក្ខ​ ​ត្រជាក់​ត្រជុំ​ ​ទទួល​សេចក្តី​សុខ​ ​មានខ្លួន​ដ៏​ប្រសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រិត្យ​ ​ដែល​ព្រះអង្គ​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ទៅ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636872291761311830
ទៅកាន់ទំព័រ៖