ព្រះត្រៃបិដក ភាគ ២៥

​កាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​តថាគត​នោះ​ ​ទ្រង់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ចំពោះ​ព្រះអង្គ​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ប្រកាស​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ព្រះអង្គ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​គហបតី​ក្តី​ ​កូន​គហបតី​ក្តី​ ​បុគ្គល​កើត​ក្រោយ​ ​ក្នុង​ត្រកូល​ណាមួយ​ក្តី​ ​ស្តាប់ធម៌​នោះ​ ​លុះ​បុគ្គល​នោះ​ ​ស្តាប់ធម៌​នោះ​ហើយ​ ​បាន​ចំពោះ​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​។​ ​បុគ្គល​នោះ​ ​ប្រកប​ព្រម​ ​ដោយ​ការបាន​ចំពោះ​នូវ​សទ្ធា​នោះ​ ​ហើយ​មាន​សេចក្តី​ពិចារណា​ ​ដូច្នេះ​ថា​ ​ការ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ចង្អៀត​ណាស់​ ​ជា​ផ្លូវ​ហូរ​មក​ ​នៃ​ធូលី​ ​គឺ​កិលេស​ ​មានតែ​បព្វជ្ជា​ ​ទើប​មានឱកាស​ ​បុគ្គល​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​តែមួយ​យ៉ាង​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636872291943242236
ទៅកាន់ទំព័រ៖