ព្រះត្រៃបិដក ភាគ ២៥

​បរិសុទ្ធ​តែមួយ​យ៉ាង​ ​ឲ្យ​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​ពុកមាត់​ ​និង​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​ក៏​លះបង់​គំនរ​ភោគៈ​តិច​ផង​ ​លះបង់​គំនរ​ភោគៈ​ច្រើន​ផង​ ​លះបង់​នូវ​ញាតិវង្ស​តិច​ផង​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ផង​ ​ហើយ​កោរសក់​ ​ពុកមាត់​ ​និង​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​
 [​៥៥​]​ ​កាលបើ​បុគ្គល​នោះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​សមាទាន​នូវ​សិក្ខា​ ​និង​សាជី​វៈ​ ​របស់​ភិក្ខុ​ទាំងឡាយ​ ​លះបង់​នូវ​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​អៀនខ្មាស​ ​ដល់​នូវ​សេចក្តី​អាណិត​ ​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​ទាំងអស់​ ​លះបង់​នូវ​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​ប្រាថ្នា​នូវ​របស់​ដែលគេ​ឲ្យ​ ​មិន​មានចិត្ត​ល្មួច​ ​មានខ្លួន​ដ៏​ស្អាត​ ​លះបង់​នូវ​អ​ព្រហ្មចរិយៈ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ប្រព្រឹត្ត​ល្អ​ ​ចៀសវាង​ ​វៀរចាក​មេថុន​ ​ដែល​ជា​ធម៌​របស់​អ្នកស្រុក​ ​លះបង់​នូវ​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ជា​អ្នកពោល​នូវ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636872292131032977
ទៅកាន់ទំព័រ៖